រឿង៖ជីវិតថ្មីលើវិថីការងារ

វគ្គទី១ សិស្សវិទ្យាល័យ ពេលព្រឹកព្រហាមព្រះអាទិត្យបានបញ្ចេញពន្លឺដ៏ត្រចេះត្រចង់របស់ខ្លួនដើម្បីបង្អួតសម្រស់ដល់អស់ធម្មជាតិ។ខ្យល់បក់រវិចៗនៃរដូវវស្សាបានធ្វើឲ្យអស់ពពួកធម្មជាតិទាំងឡាយពុំអាចទប់ខ្លួនប្រាណបានហើយបានយោលយោគទៅតាមខ្យល់ផាត់។បើយើងក្រឡែកមើលទៅធម្មជាតិវាមានពណ៍ខៀវស្រងាត់ដែលបក់បោកទៅតាមកម្លាំងនៃខ្យល់ហាក់ដូចជាមានភាពសប្យាយរីករាយឥតឧបមានិងគ្មានទុកកង្វល់អ្វីឡើយ។សំឡេងរៃបានបន្លឺឡើងហាក់ដូចជាចង់ដាស់ពពួកធម្មជាតិឯទៀតដែលលង់លក់ក្នុងដំណេកឲងើបឡើងរើបម្រាស់ពីភាពលំបាកនៃជីវិត។ នៅផ្ទះឈើប្រក់ ក្បឿងមួយខ្នងដែលមានរុក្ខជាតិដុះជុំវិញយ៉ាងស្រពាប់ស្រពោនហាក់ដូចជាចង់ប្រាប់ពីទុកលមំបាកនៃជីវិតស្ត្រីមេម៉ាយកំសត់ម្នាក់។ ក្រោយពីប្ដីលាចាកលោកទៅ បានបន្សល់ទុកនូវកុនប្រុសម្នាក់ដែលមានរូបឆោមលោមល្អ ស្អាត ហើយមានអត្តចរិតល្អ និង មានមាយាទល្អថ្លៃថ្នូរ។ សម្លេងជើង “ ទ្រឹបៗ “ បានដើរទៅកន្លែងគេងរបស់ក្មេងប្រុសម្នាក់ ហើយនាងបាននិយាយថា “ មេមរា ៗ “ ភ្ញាក់ឡើងកូន! វាដល់ពេលវេលាដែលកូនត្រូវទៅសាលារៀនហើយណា។ គេក៏បានភ្ញាក់ដឹងខ្លួន “បាទ !!” សម្លេងដ៏ពិរោះរបស់ខេមរាបានបន្លឺឡើង ហើយយបម្ដាយថា “ សុំទោសម៉ែ ខ្ញុំ ក្រោករាងយឺតបន្តិចហើយដោយសារយប់មិញ ខ្ញុំគេងយប់ជ្រៅព្រោះ ខ្ញុំជាប់រវល់ធ្វើកិច្ចការដែលគ្រូដាក់ឲ្យ ហើយម្ដាយតបថា “ មិនអីទេកូន ឆាប់ប្រញាប់ប្រញាលទៅសាលារៀនទៅ “ ។ ខេមរាក៏បានរៀបចំខ្លួនហើយ ចេញទៅសាលាបាត់ទៅ។ បើយើងក្រឡែកមើលខេមរាវិញ នៅឆ្នាំនេះគេមានអាយុ ១៨ ឆ្នាំហើយ គេបានសិក្សារៀនសូត្រនៅថ្នាក់ទី ១២ នៃវិទ្យាល័យហ៊ុនសែនចុងកាល់ ដែលស្ថិតនៅស្រុកចុងកាល់។ គេជាមនុស្សដែលឧស្សាហ៍ព្យាយាមរៀនសូត្ររហូតទទួលបានចំណាត់ថ្នាក់ល្អជារៀងរាល់ខែ ។ គេមានមិត្តជិតស្និទ្ធម្នាក់ឈ្មោះថា ណារិន ។ វេលាមួយក្រោយពេលពីទំនេរពីការសិក្សាពួកគេក៏បានជជែក លេងពីរឿងផ្សេងៗដែលគេចង់ដឹង ។ ខេមរា ក៏បាននិយាយទៅកាន់ ណារិន ថា “ យើងនៅពេលប្រហែលតែបីខែទៀតទេនិងដល់ពេលប្រឡងបញ្ចប់ថ្នាក់វិត្យាល័យហើយ ៖ - ណារិន ក៏បានសួរទៅកាន់ខេមរាថា “តើមិត្តឯងមានបំណងចង់ទៅបន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដែរឬទេ?” - ខ្ញុំមិនទាន់ដឹងច្បាស់លាស់ទេ ព្រោះអីរាល់ថ្ងៃនឹងគ្រួសារខ្ញុំ ក៏មិនសូវមានជីវភាពធូរធារ ហើយម្ដាយក៏ជាស្ត្រីមេម៉ាយរស់នៅតែម្នាក់ឯងទៀត ហើយសាច់ញាតិនៅក្នុងភូមិក៏ពុំមានផងដូច្នេះ ហើយខ្ញុំមិនហ៊ានទៅចោលគាត់នោះទេ ។ នៅតំបន់យើងជាតំបន់ដាច់ស្រយាលពីទីក្រុងៀង ហើយពុំសូវ មានអ្នកចេះដឹងទេ បើយើងមិនបន្តការសិក្សាយើងអាចប ណ្ដោយពេលវេលាឥតប្រយោជន៍ក្នុងរយៈពេលដប់ពីឆ្នាំនេះ បាន! ។ - ខ្ញុំក៏ចង់បន្តការសិក្សានៅថ្នាក់ឧត្តមសិក្សាដែរ ប៉ុន្តែទាល់តែមានការយល់ព្រមពីម្ដាយរបស់ខ្ញុំដែរ ។ - បើអញ្ជឹងសូមឯងទៅពិភាក្សាជាមួយម្ដាយរបស់ឯងសិនចោះ ។ ក្រោយពេលសំណេះសំណាលគ្នាយ៉ាងយូរពួកគេក៏បានលាគ្នាត្រឡប់ទៅលំនៅរបស់គេរៀងៗខ្លួនទៅ ។ ប៉ុន្មានខែក្រោយមកពួកគេក៏បានប្រឡងចប់ថ្នាក់វិទ្យាល័យដោយទទួលបានលទ្ធផលល្អក្នុងការសិក្សានិងធ្វើឲ្យមីងកែវដែលជាម្ដាយរបស់ ខេមរា សប្បាយចិត្តជាខ្លាំង ។   វគ្គទី ២ លាភូមិកំណើត នៅវេលាថ្ងៃមួយក្រោយពីបរិភោគអាហារពេលល្ងាចរួចស្រេចហើយ ខេមរា ក៏បានចូលទៅបន្ទប់គេសម្រាកទៅ ។ ប៉ុន្មាននាទីក្រោយមកក៏មានសម្លេងជើងបានសំដៅទៅកន្លែងរបស់មីងកែវសម្រាន្ត ។ តុក!តុក! សម្លេងក៏បានបន្លឺឡើង “ ម៉ែៗ កូនមានរឿងចង់ពិភាក្សាជាមួយម៉ែ” ហើយមីងកែវក៏បានតបទៅកូនថា “ចូលមកកូនមានរៀងអីបានជាចូលមកទាំងយប់អញ្ចឹង” ។ ខេមរាក៏បានតបថា “បាទម៉ែ” ហើយគេក៏បាននិយាយថា “កូនចង់សុំម៉ែទៅបន្តការសិក្សានៅទីក្រុងភ្នំពេញ” គ្រានោះដែរ មីងកែវក្រោយពីឮបែបនោះភ្លាមក៏មានអារម្មណ៍ស្រងោតស្រងាត់ហើយបានពោលទៅកូនដោយទឹកមុខក្រៀមក្រំថា “ កូនទៅភ្នំពេញនោះ កូនមានដឹងអត់ថាទីក្រុងភ្នំធំប៉ុណ្ណា? កូនមិនទាំងស្គាល់នរណាម្នាក់នៅទីនោះផង ណាមួយវាជាកន្លែងដែលសម្បូរទៅដោយចោរកម្មនិងគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើររាល់ថ្ងៃ ហើយកូនក៏មិនដែលស្គាល់ពីរបៀបរបបរស់នៅទីក្រុងផង ម្យ៉ាងទៀតម៉ែជាស្រ្តីមេម៉ាយ បើកូនទៅទៀត តើឲ្យម៉ែទៅនៅជាមួយអ្នកណា?បងប្អូនក៏គ្មាន ជីវភាពក៏មិនសូវធូរធារ ។ ក្រោយពីឮបែបនោះភ្លាម ខេមរាក៏ចាប់ផ្ដើមស្រក់ទឹកភ្នែកហើយស្ទុះទៅអោបម៉ែដោយនិយាយថា “កូនពិតជាអាណិតម៉ែណាស់ដែលត្រូវមកលំបាកដោយសារកូន ទាំងដែលកូនមិនទាន់បានជួយអ្វីសោះដល់ម៉ែ៕ ម៉ែលំបាកដោយសារកូនមកច្រើនហើយ ម៉ែហត់ហើយ កូនស្រឡាញ់អ្នកម៉ែណាស់ ។ កូនគិតថាចង់បន្តការសិក្សាដើម្បីស្វែងរកការងារល្អមួយធ្វើ សម្រាប់ជួយបន្ធូរភាពលំបាកដល់ក្រុមគ្រួសារយើង ម្យ៉ាងទៀតកូនក៏មិនចង់ចំណាយពេលដែលកូនបានរៀនរយៈពេលដប់ពីរឆ្នាំមកនេះប្រែជាឥតប្រយោជន៍នោះទេ ។។ រាល់ថ្ងៃនិងកូនត្រូវបានគេមើលងាយ និង សើចចំអកយ៉ាងខ្លាំងពីរនាក់ភូមិដោយពួកគេគិតថាការសិក្សាគ្មានប្រយោជន៍”។ អ្នកទាំងពីរបានយំអោបគ្នាយ៉ាងខ្លាំងព្រោះក្រុមគ្រួសារពួកគេជួបតែព្រាត់ប្រាស់ ។ ម្ដាយរបស់ខេមរាក៏និយាយទាំងទឹកភ្នែកទៀតថា “កូនមានដឹងអត់កាលពីឯងនៅអាយុពីរឆ្នាំឪពុករបស់ឯងបានទៅចោលម៉ែម្ដងហើយ ហើយម៉ែក៏មិនចង់អោយកូនឃ្លាតពីម៉ែទៀតដែរ។ បើអត់ពីកូនទៅតើអោយម៉ែរស់នៅយ៉ាងណា?”។ខេមរាក៏មិនបាននិយាយតបទៅកាន់ម្ដាយអ្វីទៀតទេ ហើយក៏បានលាម្ដាយទៅបន្ទប់គេងវិញ ។ បន្តិចក្រោយមកពេលដែលខេមរាបានត្រឡប់ទៅវិញ មីងកែវក៏បានដេកគិតក្នុងចិត្តថា “បើអញ! មិនអោយខេមរាទៅរៀនបន្តហាក់បីដូចជាបំផ្លាញអនាគតរបស់វា តែបើអញឲ្យវាទៅខ្លាចវាទៅឈ្លក់វង្វេងនិងភ្លើងពណ៌ ហើយគេចសាលាចូលរៀន ។ បន្ទាប់មកមីងកែវក៏បានដកដង្ហើមធំៗហើយបាននិយាយម្នាក់ឯងថា “ណ្ហើយចោះ!សម្រេចចិត្តថាឲ្យវាទៅចោះ ខេមរាជាមនុស្សដែលចេះស្ដាប់បង្គាប់ប្រហែលជាវាមិនទៅធ្វើរឿងបែបនោះទេ!” ។ ក្រោយពេលគិតរួចហើយមីងកែវក៏បានសម្រាន្ដលង់លក់ក្នុងពេលនោះទៅ។ លុះវេលាព្រឹកឡើងខេមរាកំពុងតែពុះអុសស្រាប់តែឮម្ដាយស្រែកហៅឲ្យមកជួប “ ខេមរា! ខេមរា! ម៉ែមានរឿងចង់ប្រាប់កូន” រំពេចនោះខេមរាក៏បានមកដល់ ហើយនិយាយថា “ម៉ែមានការអ្វីមែនបានជាហៅកូនមកជួបទាំងព្រឹកបែបនេះ?”។ មីងកែវក៏បាននិយាយប្រាប់ខេមរាថាដោយទឹកមុខស្មើថា “ម៉ែបានគិតច្បាស់ហើយថានិងសម្រេចចិត្តឲ្យកូនទៅបន្តការសិក្សានៅភ្នំពេញ” ។ គ្រានោះខេមរាក៏បានស្ទុះទៅអោបម៉ែរបស់គេហើយបាននិយាយដោយសេចក្ដីត្រេកអរថា “ពិតមែនឬម៉ែ ខ្ញុំពិតជាអរគុណម៉ែខ្លាំងណាស់ដែលបានបំពេញបំណងរបស់កូន កូនពិតជាស្រឡាញ់អ្នកម៉ែខ្លាំងណាស់” ។ ពីរបីថ្ងៃក្រោយមក ខេមរាក៏បានទៅជួបនិងមិត្តភក្តិរបស់គេគឺណារិនដែលជាសិស្សវិទ្យាល័យជាមួយគ្នា។ ខេមរាក៏បាននិយាយប្រាប់ ណារិនថា”ម្ដាយរបស់ខ្ញុំបានអនុញ្ញាតឲ្យខ្ញុំទៅបន្តការសិក្សាហើយ”ណារិនក៏បានតបថា ”បើអញ្ចឹងយើងគិតថាគួរទៅរៀននៅខែក្រោយនឹងហើយ” ក្រោយពេលសំណេះសំណាលគ្នារួចហើយពួកគេក៏បានទៅទិញអីហូបជាមួយគ្នា។ ពេលវេលាដែលខេមរានិងណារិនបានទន្ទឹមរងចាំក៏បានមកដល់។ ខេមរាបានរៀបចំឥវ៉ាន់ ហើយមីកែវក៏បានមកជួបហើយបាននិយាយទៅកាន់កូនមុននឹងត្រូវាឃ្លាតឆ្ងាយពីគ្នា។ មីងកែវក៏បាននិយាយណែនាំទៅកាន់ខេមរាថា “ពេលកូនទៅភ្នំពេញ កូនត្រូវចេះគោរពស្រឡាញ់អ្នកដទៃ កូនមិនត្រូវប្រព្រឹត្តនូវអំពើដែលមិនគប្បីចំពោះនរណាម្នាក់ឡើយ ហើយមួយវិញទៀតកូនកុំភ្លេចថាកូនទៅដើម្បីសិក្សាណាកូន។ ហើយមីងកែវក៏បានបន្ថែមទៀតថា “កូនទ្រព្យដែលមានតម្លៃបំផុត គ្មានអ្វីជាជាងចំណេះវិជ្ជាទេ ចូរកូនរកទ្រព្យនេះឲ្យបាន ហើយប្រពន្ធដែលល្អបំផុតគឺប្រពន្ធដែល ស្រឡាញ់កូនតាំងពីរកូនកំពុងជួបទុក្ខលំបាក។ ពាក្យម៉ែខ្លីៗនេះ កូនជាមនុស្សមានប្រាជ្ញាល្មមអាចដឹងនិងយល់បានហើយ”។ និយាយតែប៉ុណ្ណឹងមីងកែវដើរទៅចាក់ទូរតូចមួយយកកូនសំបុត្រមួយដែលមានប្រាក់ហាសិបម៉ឺនរៀលហុចឲ្យទៅខេមរា ។ “នេះលុយដែលម៉ែសន្សំទុក សម្រាប់ប្រើប្រាស់នឹងចាយវាយផ្សេងៗ” ។ ខេមរាទទួលប្រាក់ស្រេចហើយនឹកមមៃដល់ម្ដាយដែលជាស្ត្រីមេម៉ាយរស់នៅម្នាក់ឯង ហើយខ្លួនមិនបាននៅមើលថែទៀត ទើបយំង៉ក់ៗ មួយរំពេច។ មីងកែវក៏មានសេចក្ដីសង្វេគក៏ជូតទឹកនេត្រារបស់គាត់ដែរ ទើបនិយាយថាចូរកូនទៅឲ្យបានសុខណា កូនកុំបារម្ភពីម៉ែអី ម៉ែអាចរស់នៅម្នាក់ឯងបាន ។ រំពេចនោះណារិនក៏បានមក់ដល់ហើយក៏បានហៅខេមរា “ខេមរា! ដល់ពេលដែលយើងត្រូវចេញដំណើរហើយ ។ ខេមរាក៏បានដើរតម្រង់ទៅកាន់រថយន្ត មុនពេលឡើងរថយន្តគេបានស្រែកប្រាប់ម្ដាយគេ “ម៉ែកូនលាសិនហើយ ម៉ែថែរក្សាសុខភាពផងណា” ។ពេលនោះរថយន្តក៏បានចេញដំណើរ ហើយមីងកែវក៏បានឈរមើលរហូតដល់ដាច់កន្ទុយភ្នែក ។   វគ្គទី ៣ ជីវិតរស់នៅទីក្រុង ក្រោយពីបានចេញដំណើរពីភូមិរបស់ខ្លួនខេមរាក៏បានឃើញ ទេសភាពដែលគេមិនធ្លាប់ឃើញពីមុន។ ពួកគេបានជិះកាត់ពីភូមិមួយ ទៅភូមិមួយ ពីស្រុកមួយ ទៅស្រុកមួយអស់រយៈពេលជាច្រើនម៉ោងក៏បានទៅដល់ទីក្រុងដ៏ធំស្កឹមស្កៃ។ វេលាដែលចុះពីរថយន្តខេមរាគ្មានភ័យតក់ស្លុតនិងទីក្រុងដែលមានផ្ទះធំៗនិងមានមនុស្សច្រើនពាសពេញ ហើយមានចរាចរណ៍កកស្ទះជានច្រើនណែនណាន់តាន់តាប់ទៀតផង។ ខេមរានិងណារិនក៏បានបើកភ្នែកធំសម្លឹងមើលគ្រប់សព្វ។គ្រានោះដែរណារិនក៏បាននិយាយថា “តើយើងគួរទៅរកកន្លែងណាដើម្បីស្នាក់នៅ?”ខេមរាក៏បានតប “តោះយើងគួរតែទៅរកសួរមើលគេអ្នកនៅក្បែរនេះ” និយាយគ្នាហើយយុវជនទាំងពីរក៏បានដើរបណ្ដើរគ្នាតម្រង់ទៅរកមនុស្សចាស់ម្នាក់ ពេលទៅដល់ពួកគេក៏លើកដែសំពះសួរថា “លោកអ៊ំ! អាចប្រាប់ខ្ញុំបន្តិចបានទេតើនៅម្ដុំនេះមានកន្លែងស្នាក់នៅដែលមានតម្លៃសមរម្យដែរឬទេ? លោកអ៊ំក៏បានតប “មានក្មួយ! ក្មួយត្រូវដើរទៅមុខត្រង់ប្រហែល ៥០០ម៉ែត្រ បត់ស្ដាំហើយបន្តទៅមុខប្រហែលជា ១០០ម៉ែត្រនិងដល់ទីតាំងផ្ទះជួលហើយក្មួយ។ អ្នកទាំងពីរក៏បានលើកអគុណហើយលាទៅតាមទីតាំងដែលអ៊ំប្រុសបានប្រាប់នោះ។ មិនយូរប៉ុន្មានពួកគេក៏បានដើរទៅដល់ផ្ទះជួលដែលលោកអ៊ំបានប្រាប់ហើយបានចូលទៅជួបនិងបុគ្គលិកបម្រើការនៅទីនោះ។ ក្រោយពេលឃើញយុវជនទាំងពីរដើរចូលបុគ្គលិកក៏បាននិយាយថា “ជំរាបសួរបងប្រុសទាំងពីរ! តើបងត្រូវការផ្ទះជួលមែនឬ? ណារិនក៏បានឆ្លើយថា “ បាទបង ខ្ញុំត្រូវការបន្ទប់ ដែលមានតម្លៃសមរម្យមួយ” ភ្លាមៗនោះបុគ្គលិកក៏បាននាំពួកគេទៅបន្ទប់ ហើយប្រាប់ពួកគេពីតម្លៃ “នេះបងបន្ទប់នេះថោកជាងគេមានតម្លៃដប់ប្រាំមួយម៉ឺនរៀល” បន្ទាប់មកពួកគេក៏បានបង់ប្រាក់ រួចរាល់ហើយបានរៀបប្រដាប់ប្រដាដាក់ក្នុងបន្ទប់។ ដោយសេចក្ដីនឿយហត់និងការធ្វើដំណើរឆ្ងាយពួកគេក៏បានបម្រាស់ខ្លួនដេកលក់បាត់ទៅ។ លុះស្អែកឡើងពួកគេបានរៀបចំខ្លួនដើម្បីទៅចុះឈ្មោះចូលរៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ។ ក្រោយពេលចុះឈ្មោះរួចហើយណារិន ដោយពុំទាន់មានកម្លាំងដោយការធ្វើដំណើរ និងមិនទម្លាប់ធ្វើដំណើរផ្លូវឆ្ងាយក៏មានអាការៈមិនសូវស្រួលខ្លួនទើបលាខេមរាត្រឡប់ទៅមុន។ ចំណែកខេមរាវិញ ក៏បានប្រាប់ថា “ឯងទៅមុនចោះខ្ញុំនៅដើរមើលទីធ្លាសាលាសិន!” និយាយរួចហើយណារិនក៏បានដើរចេញបាត់ទៅ។ ចំណែកខេមរា បានដើរមើលទីធ្លាសាលា គេដើរមើលចុះមើលឡើង ដោយមិនបានប្រយ័ត្ន ក៏បានដើរទៅបុកនោងនារីម្នាក់ ហើយនារីម្នាក់នោះក៏បានរអិលដួលតែត្រូលបានខេមរា ត្រកងជាប់ហើយលើកនាងឡើង។ ភ្លាមនោះនារីម្នាក់នោះក៏បានស្ដីបន្ទោសឲ្យខេមរាថា “អាមនុស្សរោគចិត្ត! លោកឯងមានបំណងចង់លូកលាន់ខ្ញុំ អាឆ្កួត! អាឡប់!” ចំណែកខេមរាក៏បានតបទៅវិញថា “អ្នកនាង! អ្នកណាជាអ្នកខុសឲ្យប្រាកដ ខ្ញុំដើរតែខ្ញុំ អ្នកនាងទេដែលដើរមិនមើលផ្លូវ នេះសំណាងហើយដែលបានខ្ញុំជួយកុំអីផ្ងារពោះនិងដីបាត់ហើយ” នារីម្នាក់នោះក៏បានតបយ៉ាងលឿនថា “យី! លោកឯងខុសហើយមិនទទួលខុសទៀត” មិនយូរប៉ុន្មានក៏មាននារីម្នាក់ដែលមានវ័យចំណាស់បន្តិចបានចូលទៅសួរ “ កូន! មានរឿងអ្វីកើតឡើងមែនទេ?” នារីនោះតបថា “គឺអាប៉ិឆ្កួតនេះ គេមានបំណងចង់លៅកលាន់ខ្ញុំណាម៉ាក់” ដោយឮបែបនេះភ្លាមខេមរាក៏បាននិយាយទៅកាន់ស្រ្តីម្នាក់នោះថា “ អត់ទេអ្នកមីងគឺគេដើរមិនប្រយ័ត្នក៏បានប៉ះជាមួយខ្ញុំ” ក្រោយពេលពន្យល់សព្វគ្រប់ហើយភាគីទាំងសងខាងក៏បានបញ្ចប់រឿងហើយត្រឡប់ទៅលំនៅរៀងៗខ្លួន។ ក្រោយពេលទៅដល់ណារិនបានឃើញទឹកមុខខេមរាហាក់ដូចជាខឹងនរណាម្នាក់ក៏បានសួរ “ខេមរា! ឯងមានរឿងអ្វីមែនបានជាធ្វើមុខចឹង? ខេមរាតបភ្លាម “ហឺយ! ខ្ញុំបានជួបនារីកំពូលឆ្នាស់ម្នាក់និយាយមិនដឹងក្បាលមិនកណ្ទុយ តែបើមើលទៅនាងក៏គួរឲ្យស្រឡាញ់ដែរ តែទើសតែនាងឆ្នាស់ពេក” ណារិនក៏សើច “ហាសហា គូរព្រេងឲ្យច្បាស់ក្រឡែត” តែខេមរាក៏ប្រកែក “គ្នាមិនយកស្រីបែបនិងមកធ្វើប្រពន្ធនោះទេ គេមិនមែនជារសនិយមរបស់គ្នាទេ” ។ ណារិនក៏តប “ថាមិនត្រូវដែល ដូចពាក្យចាស់ថា ស្អប់ជំពប់លើ” ខេមរាក៏សើចបន្តិចហើយក៏ចូលទៅងូតទឹកបាត់ទៅ។ បើយើងត្រឡប់មកមើលនារីឆ្នាស់ដែលបានប៉ះគ្នាជាមួយនិងខេមរា គេជាកូនរបស់លោក ឌីណា ដែលជាប្រធានក្រុមហ៊ុនមួយកន្លែងនៅក្រុងភ្នំពេញនិង។នាងមានឈ្មោះ លក្ខិណា មានរូបឆោមស្រស់ស្អាត ដែលជាទីទាក់ចិត្តរបស់បុរសគ្រប់គ្នា។ នាងជាកូនស្រីតែម្នាក់របស់លោកឌីណា និងអ្នកស្រី សូរិយា ដែលជាអ្នកមានទ្រព្យសម្បតិ្តស្ដុកស្ដម្ភ។ ក្រោយពេលមកដល់ផ្ទះ លក្ខិណា មានអារម្មណ៍ខឹងសម្បារយ៉ាងខ្លាំង ព្រោះជួបប្រុសដែលដែលហ៊ាននិយាយបែបដាក់នាងពីមុនមក។ ចំណែកខេមរានិងណារិនវិញ នៅពេលចូលរៀនថ្ងៃដំបូងពួកគេត្រូវបានសិស្សដទៃទៀតរើសអើង សើចចំអកឲ្យ និងមើលងាយព្រោះពួកគេមកពីស្រុកស្រែ។ម្យ៉ាងទៀតភាសានិយាយ “រដឺនៗ” របស់ពួកគេទាំងពីរបានធ្វើឲ្យសិស្សសើចំអកកាន់តែខ្លាំងពិសេសសិស្សប្រុសម្នាក់មានរូបសម្បត្តិសមជាកូនអ្នកមានទ្រព្យស្ដុកស្ដម្ភបាននិយាយទៅកាន់ខេមរាថា “ហាស ហាស ពួកអាអ្នកស្រែ!” តែខេមរាក៏មិនបានចាប់អារម្មណ៍និងពួកគេឡើយ។ ក្រោយពេលចប់ម៉ោងសិក្សាពួកគេក៏ត្រឡប់មកផ្ទះជួលវិញ។ លុះព្រលប់ឡើង ខេមរាក៏បាននិយាយទោកាន់ណារិនថា “ពួកយើងគួរតែស្វែងរកការងារធ្វើបន្ថែម ព្រោះលុយពួកយើងនៅសល់តិចតួចណាស់។ ក្រោយពេលនិយាយគ្នារួចហើយពួកគេក៏សម្រេចចិត្តរកការងារធ្វើដោយហេតុថាពួកគេ រៀនតែពេលព្រឹក ដូច្នេះហើយពួកគេអាចរកការងារបន្ថែមបាន។ គិតគ្នាស្រេចហើយ ណារិន និងខេមរាបានចូលទៅសុំដាក់ពាក្យធ្វើការងារនៅភូជនីយដ្ឋានមួយកន្លែង។ ជាអកុសលដោយសារពួកគេជាអ្នកមកពីជនបទ ទើបធ្វើឲ្យមានរើសអើងបន្ថែមពីម្ចាស់ហាងថា “ខោមិនខោ អាវមិនអាវ ហ៊ានមកសុំធ្វើការធ្វើទៀត បើយើងទទួលឯងមានភ្ញៀវឯណាហ៊ានចូល ព្រោះអីខ្លួនពួកឯងពោរពេញស្អុយ”។ ម្ចាស់ហាងក៏បានដេញពួកគេទាំងដោយពាក្យគំរោះគំរើយថា “ឆាប់ចេញពីហាងយើងភ្លាមទៅពួកអាអ្នកស្រែ ឆាប់ចេញនាំតែចង្រែហាងអញទេ”។ អ្នកទាំងពីរក្រោយពីឮបែបនោះភ្លាមមានអារម្មណ៍អស់សង្ឃឹមជាខ្លាំងហើយចេញទៅវិញយ៉ាងកំសត់។ ពេលធ្វើដំណើរត្រឡប់មកវិញណារិន និយាយដោយស្រងោតស្រងាត់និយាយបណ្ដើរហូរទឹកភ្នែកបណ្ដើរថា “ខ្ញុំពិតជាអស់សង្ឃឹមក្នុងការរៀនបន្តទៀតណាស់ នៅទីនេះគ្មានអ្នកណាឲ្យតម្លែយើងសូម្បីតែម្នាក់ ទាំងមិត្តភក្ដិមួយចំនួនក្នុងសាលា និងនៅក្រៅ គេសើចចំអក គេមើលងាយ គេដៀលយើងសព្វគ្រប់បែបយ៉ាង នៅទីនេះពោរពេញដោយការរើសអើង ខ្ញុំពិតជាចង់ត្រឡប់ទៅផ្ទះខ្លាំងណាស់ណាមួយ លុយនៅក្នុងខ្លួនសល់មិនដល់ប្រាំម៉ឺនផង តើឲ្យយើងសង្ឃឹមអ្វីទៀត អ្នកផ្ទះក៏ពុំមានលទ្ធភាពផ្ញើរមកទៀងទាត់ដែរ” ។ ចំណែកខេមរា ក៏បាននិយាយលើកទឹកចិត្តថា “ណ្ហើយ! មកដល់ភ្នំពេញហើយបើយើងត្រឡប់ទៅស្រុកកំណើត ប្រាកដណាស់យើងពិតជាទន់ខ្សោយមិនអាចបំពេញបំណង់របស់ខ្លួនបាន មិនតែប៉ុណ្ណោះវាធ្វើពុកម៉ែរបស់យើងអស់សង្ឃឹម លើសពីនេះទៀតត្រូវបានអ្នកភូមិសើចចំអកថែមទៀតផង”។ អ្នកទាំងពីរក៏បានមកដល់កន្លែងរបស់ពួកគេស្នាក់នៅទៅ។ ស្អែកឡើងពួកគេក៏ទៅសាលារៀនជាធម្មតា ខេមរាជាសិស្សដែលខិតខំព្យាយាមហើយគេបានដាក់ជំនាញផ្នែកស្ថាបត្យកម្ម ចំណែកណារិនវិញចូលផ្នែក ទីផ្សារ។ មិនយូរប៉ុន្មានពួកគេក៏បានសម្របខ្លួនបានទៅនិងសង្គម ។ ថ្ងៃមួយពួកគេក៏សម្រេចចិត្តចេញទៅរកការងារធ្វើជាថ្មីម្ដងទៀត ដោយអ្នកទាំងពីរបានទៅសុំការងារ សន្តិសុខយាមនៅផ្ទះរបស់អ្នកមានម្នាក់ ហើយក៏ត្រូវបានគេទទួលយកដោយអោយតម្លៃហាសិបម៉ឺនរៀលក្នុងម្នាក់ៗ ហើយគេក៏បានចែកឲ្យខេមរា យាមនៅមុខផ្ទះតែចំណែកណារិនវិញគេបានឲ្យទៅយាមនៅ រោងចក្រមួយកន្លែង។ នៅពេលយប់មួយ នារីម្នាក់ដែលជាកូនស្រីរបស់ម្ចាស់រោងចក្រនោះដែលជាអ្នកគ្រប់គ្រង់រោងចក្រភ្លេច កាបូបនៅក្នុងបន្ទប់ធ្វើការ ហើយបានត្រឡប់មកយកវិញ។ ជាអកុលពេលត្រឡប់មកដល់ហើយឡានរបស់នាងក៏បានខូច ហើយបានប្រាប់ឲ្យប៉ារបស់នាងមកទទួល។ ក្នុងពេលនោះនាងក៏បានចូលទៅសួរណារិនព្រោះមិនដែលបានឃើញ ពីមុន ហើយណារិនក៏បានប្រាប់ថាខ្លួនជាសន្តិសុខថ្មីនៅទីនេះ។ នាងបានចាប់អារម្មណ៍លើណារិនភ្លាមៗ ព្រោះណារិនមានរូបសម្រស់ស្រស់សង្ហារផងដែរ។ កូនរបស់ម្ចាស់ក្រុមហ៊ុនមានឈ្មោះថា លីដា ដែលមានសម្រស់ស្រស់ស្អាតនិងគួរឲ្យស្រឡាញ់ផងដែរ។ វគ្គទី ៤ ជីវិក្មេងកំព្រា យើងត្រឡប់មកមើលមីងកែវ ដែលជាម្ដាយរបស់ខេមរាវិញ ក្រោយពេលដែលខេមរាទៅរៀននៅភ្នំពេញអស់រយៈពេលជាច្រើនខែមកនាងបាយក៏មិនបានសម្រាន្ដក៏មិនលក់មានសេចក្ដីនឹករឮកកូនជាខ្លាំង។ អស់រយៈពេលប៉ុន្មានខែមកនេះនាងមានសភាពស្គមស្គាំង និងទ្រុឌទ្រមជាខ្លាំងរហូតដល់ធ្លាក់ខ្លួនឈឺ។ នាងមានជំងឺប្រចាំកាយនិងជំងឺរ៉ាំរៃ ជាយូរមកហើយ។ អ្នកភូមិក៏បានអាណិតហើយបាននាំគ្នាមកមើលរាល់ថ្ងៃ ។ បន្ទាប់មកអ្នកភូមិក៏បានផ្ដល់ដំណឹងដល់ខេមរាដែលជាកូន។ គាប់ជួនពេលនោះជាពេលដែលវិស្សមកាល ឮដំណឹងនេះភ្លាម ខេមរាក៏បានប្រញាប់មកស្រុកវិញដោយមិនបានចាំទាំងណារិនផង។ ខេមរាបានប្រញាប់ប្រញាល់មកស្រុកយ៉ាងលឿន មិនយូរប៉ុន្មានគេក៏មកដល់ហើយបានឃើញម្ដាយរបស់ដេកនឹងកន្ទេលដែលមានអ្នកភូមិនៅជាមួយផងដែរ។ គ្រាន់ឃើញស្ថានភាពបែបនេះភ្លាម ខេមរាក៏មានអារម្មណ៍តក់ស្លុតជាខ្លាំង ហើយបានរត់ទៅម៉ែដែលកំពុងតែដេកឈឺនៅនិងកន្ទេលហើយនិយាយទាំងអួលដើមកថា “ម៉ែឲ្យកូនសុំទោស ដែលកូនមិនបាននៅមើលថែម៉ែ” មីងកែវបានប្រឹងនិយាយតបទាំងទឹកភ្នែកថា “ខេមរាមែនកូន កូនមកហើយមែន ម៉ែនឹកកូនខ្លាំងណាស់” និយាយហើយមីកែវក៏បានស្រវាចាប់ខេមរា ។ ដោយសារមីងកែវមានជំងឺធ្ងន់ធ្ងរពេកហើយខ្វះលទ្ធភាពក្នុងការមើលជំងឺ ខេមរាក៏សម្រេចចិត្តលក់ដីស្រែ និងទ្រព្យសម្បត្តិផ្សេងៗ អស់គ្មានសល់ តែជំងឺរបស់ម្ដាយគេនៅតែមិនបានស្រាកស្រាន្ដនោះឡើយ។ នៅដង្ហើមចុងក្រោយមីងកែវក៏បានផ្ដាំទៅខេមរាថា “ធ្វើជាមនុស្សកូនមិនត្រូវភ្លេចសាវតារបស់ខ្លួនឡើយ ហើយមួយវិញទៀតត្រូវធ្វើជាមនុស្សឲ្យមានតម្លៃ និងជាអ្នកដែលគេគោរពស្រឡាញ់ កូនត្រូវខិតខំព្យាយាមសិក្សារៀនសូត្រឲ្យចប់ណាកូន មានតែចំណេះវិជ្ជាទេដែលអាចបំភ្លឺផ្លូវកូនទៅរកសេចក្ដីសុខសុភមង្គលបាន”។ ក្រោយឃើញស្ថានភាពបែបនេះខេមរាក៏យំកាន់តែខ្លាំងឡើងៗ។មិនយូរប៉ុន្មានព្រហ្មលិខិតក៏បានកំណត់អាយុរបស់មីងកែវនៅត្រឹមនិង ហើយបានឆក់យកជីវិតរបស់មីងកែវបាត់ទៅ។ ខេមរាក៏យំអោបសព្វម្ដាយហើយបាននិយាយថា “កូននិងចងចាំពាក្យរបស់ម៉ែរហូតដល់កូនស្លាប់” និយាយបណ្ដើរយំបណ្ដើរ ហើយបានពោលទៀតថា “ហេតុអ្វីបានជាទេវតាដាក់ទោសខ្ញុំម្ល៉េះ ខ្ញុំមានតែម្ដាយម្ដាក់ ពេលអត់ពីគាត់ទៅតើឲ្យខ្ញុំទៅពឹងអ្នកណាទៀត បងប្អូនក៏គ្មាន ទ្រព្យសម្បត្តិក៏គ្មាន” ខេមរាយំរហូតសន្លប់បាត់ស្មារតី។ ក្រោយមកគេក៏បានរៀបចំធ្វើបុណ្យសព្វជូនម្ដាយ ដែលមានអ្នកភូមិជួយជាច្រើននាក់ទៀត។ បន្ទាប់ពីរៀបចំបុណ្យសព្វរួចហើយ គេហាក់ដូចជាមានសម្ពាធផ្លូវចិត្តជាធ្ងន់ធ្ងរ រហូតមានទឹកមុខស្លេកស្លាំង តែដោយពាក្យបណ្ដាំរបស់ម្ដាយ គេបានតាំងចិត្តថានិងទៅរៀនបន្តទៀត។ គេសល់លុយបន្តិចចន្តួចដែលសល់ពីការលក់ទ្រព្យសម្បត្តិដើម្បីមើលជំងឺម្ដាយក្នុងខ្លួនប៉ុណ្ណោះ។ លុះដល់ពេលបវេស្សនកាលមកដល់ គេក៏បានរៀបចំទៅទីក្រុងភ្នំពេញវិញ។   វគ្គទី ៥ ជួបស្នេហ៍ព្រោះព្រហ្មលិខិត លុះមកដល់ភ្នំពេញវិញខេមរានិងណារិនបានជួបគ្នាម្ដងទៀតបានតាំងចិត្តខិតខំសិក្សារៀនសូត្រនូវជំនាញដែលខ្លួនបានជ្រើសរើស។ ពួកគេជាសិស្សដែលពូកែជាងគេក្នុងថ្នាក់ ។ថ្ងៃមួយខេមរានិងលក្ខិណាបានជួបគ្នាដោយចៃដន្យនៅទីធ្លាសាលារៀន តែលក្ខិណានៅតែមានចរិតឆ្នាស់ដដែល ហើយក៏បាននិយាយថា “តើជាកម្មអ្វីរបស់ខ្ញុំបានជាឲ្យខ្ញុំជួបមនុស្សម្នាក់នេះទៀតហើយ” ខេមរាក៏តបយ៉ាងខ្លីថា “និស្ស័យទេដឹងណ៎” លក្ខិណាតបថា “ហឹស! មនុស្សដូចលោកទោះស្លាប់ក៏ខ្ញុំមិនយកលោកដែរ” ហើយខេមរាក៏បាននិយាយតបទៀតថា “នែ៎! អ្នកនាងមនុស្សដូចខ្ញុំក៏មិនប្រាថ្នាមនុស្សស្រីដែលឆ្នាស់ដូចអ្នកនាង់ដែរ” លក្ខិណាតបភ្លាម “លោកឯងកាន់តែបានដៃណាស់ហើយ មនុស្សដូចខ្ញុំមិនខ្វះទេមនុស្សស្រឡាញ់” និយាយហើយលក្ខិណាក៏បានដើរចេញបាត់ទៅ។ ពេលត្រឡប់មកវិញឡានរបស់លក្ខិណាក៏បានខូចនៅកណ្ដាលផ្លូវ គ្រានោះដែលជួនជាពេលដែលណារិន និងខេមរាជិះកង់ឌុបគ្នាមកពីសាលាក៏បានឃើញហើយក៏បានចូលទៅសួរ “តើមានអ្វីឲ្យខ្ញុំជួយអត់?” បន្ទាប់នាងតបថា “មិនបាច់ទេ ខ្ញុំអាចជួយខ្លួនឯងបាន ពួកលោកចង់ទៅណាក៏ទៅៗ” ។ ពេលនោះមានក្រុមមនុស្សចម្លែកប្លែកមុខជាច្រើននៅទីនោះដោយសេចក្ដីភ័យខ្លាចនាងក៏បានហៅឲ្យខេមរាត្រឡប់មកវិញ។ ណារិនពេលឃើញបែបនោះក៏បញ្ចោះខេមរាថា “យ៉ាៗ! និស្ស័យគេហើយនុង!” ខេមរាក៏អៀន ហើយបានត្រឡប់មកវិញដោយប្រាប់ឲ្យណារិនត្រឡប់ទៅផ្ទះមុន។ ខេមរាក៏បាននៅកំដរលក្ខិណាចាំប៉ាមកទទួល។ ក្នុងគ្រានោះខេមរាបានឌឺដងទៅកាន់លក្ចិណាថា “ម៉េច! អ្នកនាងមិនឆ្នាស់ទៀតទៅ?” លក្ខិណាតបភ្លាម “នែ៎លោក! ខ្ញុំមិនបានហៅមកឲ្យលោកឌឺដងខ្ញុំទេ ខ្ញុំគ្រាន់តែហៅលោកមកឲ្យកំដរខ្ញុំនោះទេ។ និយាយឡើងខេមរាក៏លាន់ម៉ាត់ថា “អ៎ អ្នកនាងខ្ញុំភ្លេចជាសួរឈ្មោះអ្នកនាង តើអ្នកនាងឈ្មោះអ្វីដែរ?” លក្ខិណាក៏តបថា “លោកមានសិទ្ធអីមកសួរឈ្មោះខ្ញុំ។ ខ្ញុំឈ្មោះអីក៏ជារឿងរបស់ខ្ញុំ” ខេមរាបាននិយាយខ្សឹបៗម្នាក់ឯងថា “គ្រាន់តែសួរឈ្មោះប៉ុណ្ណឹងសោះធ្វើដូចឯងអស្ចារ្យ” តែលក្ខិណាបានស្ដាប់ឮហើយតបយ៉ាងលឿនថា “សម្បើមម៉្លេះលោក ហ៊ានមើលងាយខ្ញុំផង” “មានមើលងាយណា ខ្ញុំគ្រាន់ចង់ស្គាល់ឈ្មោះអ្នកនាងតើ ព្រោះអីយើងជួបគ្នាច្រើនដងហើយតែអត់ស្គាល់ឈ្មោះសោះ” សំដីខេមរាបាននិយាយ។ លក្ខិណាក៏បានប្រាប់ដោយគំរោះគំរើយ “ខ្ញុំឈ្មោះលក្ខិណាចុះលោកមានឈ្មោះអីដែរ? ហើយលោកមកពីណាដែរ? មើលទៅលោកដូចមិនមែនអ្នករស់នៅទីនេះទេ ព្រោះពាក្យសម្ដីរបស់លោក និយាយរដឺនៗ មិនដូគេឯទៀតសោះ?” ចំណែកក្រោយពីបានឮបែបនេះបានឆ្លើយតបដោយទឹកមុខក្រៀមក្រំថា “ ខ្ញុំឈ្មោះ ខេមរា ជាកូនអ្នកជនបទនៅស្រុកចុងកាល់ នែខេត្តឧត្តរមានជ័យ។ ការពិតទៅខ្ញុំជាក្មេងកំព្រាម្នាក់ គ្មានទាំងឪពុក គ្មានទាំងម្ដាយមើលថែដូចគេនោះទេ។ ក្រោយពីបានឮហើយលក្ខិណាក៏បានទន់ចិត្តអាណិតអាសូរ ខេមរាជាពន់ពេក ហើយបានតបដោយសម្ដីទន់ភ្លន់ថា “មើលទៅលោកដូជាមនុស្សរឹងមាំណាស់ មិននឹកស្មានថាជាមនុស្សអភ័ព្វបែបនេះសោះ”។ និយាយចប់ហើយឡានរបស់លោក ឌីណា ដែលជាប៉ារបស់លក្ខិណាក៏បានមកដល់ហើយបានសួរទៅលក្ខិណាថា “ អ្នកណាហ្នឹងកូន! អ៎ លោកប៉ាគេឈ្មោះខេមរា គេជាមិត្តនៅសាកលវិទ្យាល័យជាមួយកូន” ខេមរាក៏បានលើកដៃសំពះ “ជំរាបសួរលោកពូ” ។ លោកឌីណាតប “សួស្ដីក្មួយ” បន្ទាប់មកលក្ខិណាក៏បានឡើងឡានជាមួយប៉ារបស់នាង ហើយឡានដែលនៅបានរកជាងមកអូសទៅជួសជុលទៅ។ ពេលត្រឡប់ទៅផ្ទះលក្ខិណាហាក់បីដូចជាមានចិត្តទៅលើខេមរាហើយចេះនឹកឃើញនៅរឿងកាលពីថ្ងៃមិញ។ ចំណែកឯខេមរាវិញក៏មាចិត្តលើលក្ខិណាដែរ តែគេគឺតថាខ្លួនគឺជាអ្នកក្រគ្មានសិទ្ធឯណាទៅហ៊ានស្រឡាញ់កូនគេដែលជាកូនអ្នកមាននោះ ហើយក៏នឹកឃើញដល់សុភាសិតមួយថា “ខ្លួនទាបកុំតោង ដៃខ្លីកុំឆោងស្រវាអោបភ្នំ”គិតហើយគេក៏បានបម្រាស់គេងលក់បាត់ទៅ។ នៅពេលដែលខេមរាទៅសាលាតែងតែជួបមុខលក្ខិណាជារៀងរាល់ថ្ងៃ ហើយពួកគេហាក់បីដូចជាចេះយល់ចិត្តគ្នាជាងមុន ហើយមិនមានការទើសសម្ដីគ្នាដូចមុនឡើយ។   វគ្គទី ៥ គំនិតថ្មី អស់រយៈពេលជាច្រើនឆ្នាំខេមរានិងណារិនក៏បានបញ្ចប់ការសិក្សារបស់គេរៀងៗខ្លួន។ ក្រោយមកខេមរាបានសម្រេចចិត្តចេញរកការងារធ្វើ ទៅតាមជំនាញដែលគេបានជ្រើសរើសកាលពីពួកគេរៀននៅសាកលវិទ្យាល័យ។ ថ្ងៃមួយគេបានធ្ចើដំណើរទៅដាក់ពាក្យធ្វើការងារនៅក្រុមហ៊ុនឯកជនមួយកន្លែងនៃទីក្រុងភ្នំពេញ ហើយគេក៏បានទទួលនូវលទ្ធផលដ៏ជាទីគាប់ចិត្តគឺគេបានប្រឡងជាប់ផ្នែកស្ថាបត្យកម្ម។ បន្ទាប់មកគេបាននឹកឃើញដល់ពាក្យសម្ដីរបស់ម្ដាយគេដែលបានផ្ដាំហើយបាននិយាយទាំងអួល “ទីបំផុតកូនបានសម្រេចបំណងប្រាថ្នារបស់អ្នកម៉ែហើយ ពាក្យសម្ដីអ្នកម៉ែដែលបានប្រាប់កូន កន្លងមកកូនចាំមិនដែលភ្លេចនោះទេ។ ចំណែកឯណារិនវិញគេក៏បានប្រឡងជាប់ការងារដែរ គឺគេស្រឡាងខាង “ផ្នែកទីផ្សារ”ដែលជាបំណងប្រាថ្នារបស់គេហើយគេបានទៅចូលស្ដីដណ្ដឹងអ្នកនាង លីដា ដែលជាកូនស្រីម្ចាស់រោងចក្រមួយកន្លែងដែលគេធ្លាប់ធ្វើសន្តិសុខកន្លងមកហើយបានរស់នៅជាមួយគ្នាយ៉ាងមានសេចក្ដីសុខ។ ចំណែកឯខេមរាវិញគេបានខិតខំធ្វើការងារយ៉ាងយកចិត្តទុកដាក់រហូតដល់ប្រធានក្រុមហ៊ុនស្រឡាញ់នឹងអាណិតជាខ្លាំង។ ថ្ងៃមួយខេមរាបានមានគំនិតដាក់ទុកវិនិយោគ មួយយ៉ាងធំហើយគេបានទៅធ្វើការនៅទីក្រុងប៉ារីស។ អស់រយៈពេលបីឆ្នាំកន្លងមកគេក៏បានត្រឡប់មកវិញហើយបានទិញផ្ទះយ៉ាងធំមួកន្លែង។ថ្ងៃមួយខេមរាបានទៅញាំអាហារនៅហាងមួយកន្លែងស្រាប់តែរំពេញនោះគេបានក្រឡែកឃើញលក្ខិណាដែលកំពុងញាំអាហារម្នាក់ឯង ហើយបានទៅជួប និងនិយាយលេងនិងនាង។ ខេមរាក៏សួរទៅកាន់លក្ខិណាថា “តើអ្នកនាង មកញាំអីតែម្នាក់ឯងមែន?” លក្ខិណាក៏តប “ចាស ខ្ញុំមកម្នាក់ឯងទេ” ខេមរាបានសួរទៀតថា “ចោះឯណាមិត្តប្រុសរបស់អ្នកនាងនោះ មិនបានមកទេអី? លក្ខិណាបានតបវិញថា“ឆ្កួតទេអី ខ្ញុំពុំទានមានមិត្តប្រុសអីនោះទេ” ខេមរាក៏បាននិយាយត “អីយ៉ាល្អហើយចឹង ខ្ញុំក៏នៅទំនេរដែរ បើមិនយល់ទាស់ទេ អាចរៀបការនិងខ្ញុំបានដែរឬទេព្រោះខ្ញុំបាទបានមានចិត្តលើអ្នកនាងតាំងពីជួបអ្នកនាងដំបូងមកម៉្លេះ” លក្ខិណាក៏បានរំភើបរហូតដល់ស្រក់ទឹកភ្នែកហើយបាននិយាយតបថា “ចា៎! ខ្ញុំព្រម” ហើយអ្នកទាំងពីរក៏បានអោបគ្នាហើយរស់នៅជាមួយគ្នាយ៉ាងមានសុភមង្គលដរាបរៀងទៅ។។។ ចប់
អ្នកគ្រូ ជឿង ករុណា

No comments:

Post a Comment

new 2