រឿង៖ សិស្សវិទ្យាល័យ
រឿង៖ សិស្សវិទ្យាល័យ
នាពេលព្រឹក ព្រលឹមស្រាងៗ ព្រះអាទិត្យចាប់រះបញ្ចេញនូវរស្មីក្រហមភ្លឺច្រាល ចូលមកក្នុងបរិវេណនៃសាលារៀន។ នាពេលម៉ោង៦ព្រឹកគេឃើញមាននៅក្នុងទីធ្លារសាលាមានបរិយាកាសអូរអរ អមជាមួយនិងខ្យល់លំហើយ បក់ផាយផាត់បណ្តារអាកាសធាតុឲត្រជាក់ចុងដៃចុងជើង។ ចុងឆ្នាំ២០១៩ជាថ្ងៃបើកបក្សវេស្សនកាលចូលរៀនឡើងវិញ នៅទីធ្លារជុំវិញ មានសិស្សានុសិស្សយ៉ាងច្រើនកុះករ មកជួបជុំគ្នាទាំងស្រីទាំងប្រុស ដើម្បីរងចាំការឃោសនារបស់លោកនាយកសាលា ចេញសេចក្តីផ្សព្វផ្សាយស្តីពីគម្រោងសិក្សាក្នុងឆ្នាំថ្មី។ដោយឃើញទិដ្ឋភាពដ៏មមារញឹកនេះ គេឃើញមានសិស្សស្រីម្នាក់ មានសម្បុរសណ្តែកបាយ សក់ខ្មៅរលោង ស្លៀកពាក់អាវសសំពត់បត់ ទំនុយក្លេរ យ៉ាងសមសួន ដើរចូលមកក្នុងក្លោងទ្វាសាលាមានទឹកមុខស្ងួតស្ងប់ ដោយខ្លួនជាសិស្សផ្ទេរមកពីសាលាជនបទ នីកាហាក់ដូចមានភាពភ័យក្លាចមិនមាត់មិនករ និងមិនហានក្នុងការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។
ថ្ងៃបន្ទាប់ ជួងសាលាបានបន្លឺសម្លេងឮសូរ “ប៊ឺង” ថ្ងៃចូលរៀនដំបូងនៃឆ្នាំសិក្សាចុងក្រោយរបស់ដានីកាបានចូលមកដល់ លោកគ្រូអ្នកគ្រូ នឹងសិស្សានុសិស្សគ្រប់រូប បានត្រៀមរៀបចំតុសិក្សា ឮសូរក្តូងគ្តាំង យ៉ាងសស្រាក់សស្រាម។ ដានីកាដើរតម្រង់ទៅមើលក្តារខៀនបិទពត៌មាន នៅពីមុខទីចាត់ការ ដែលនៅលើនោះមានបិទភ្ជាប់នូវតារាងឈ្មោះសិស្សទាំងអស់ ក៏ដូចជាបន្ទប់ចូលរៀនរបស់សិស្ស និងប៉ះចំបន្ទប់ថ្នាក់ទី១២ខ ។ សម្លេងក្តូងក្តាងក្នុងថ្នាក់រៀនត្រូវបានបញ្ឃប់ ការសម្អាតថ្នាក់និងរៀបចំថ្នាក់ត្រូវបានបញ្ចប់ សិស្សរួមថ្នាក់ទាំងអស់ត្រឡប់ចូលទៅក្នុងថ្នាក់ និងអង្គុយចាំអ្នកគ្រូបង្រៀនយ៉ាងមានសណ្តាប់ធ្នាប់។ ដានីកាសម្លឹងស្វែងរកមើលតុចូលអង្គុយ ដោយឃើញនាងឈរស្ងៀមស្ងាត់ សម្លឹងរេរាចុះឡើង ទំនងជាគ្មានតុអង្គុយ ពេលនោះមានសិស្សដែលអង្គុយតុ ទល់ចំពីមុខតុគ្រូបានបក់ដៃហៅដានីកាអោយចូលមកអង្គុយជាមួយនាងដែរ។ ក្រោយពីសិស្សទាំងអស់រកតុអង្គុយបានហើយ អ្នកគ្រូបន្ទុកថ្នាក់បានដើរចូលមកហើយនិយាយថា
«សួស្តីប្អូនៗទាំងអស់គ្នា អ្នកគ្រូមានឈ្មោថា ស៊ិម សារិន សូមប្អូនៗទាំងអស់គ្នាណែនាំឈ្មោះម្តងម្នាក់ៗប្រាប់អ្នកគ្រូផង គឺចាប់ពីតុទី១នេះ» ។ នីកាដឹងថាសិស្សស្រីសក់ខ្លី សម្បុរសរម្នាក់នេះមានឈ្មោះថា សុរិយា។ សុរិយាជាមនុស្សពូកែនិយាយស្តី និងមានទឹកមុខរួសរាយរាក់ទាក់គួរឲចង់ស្រលាញ់រាប់រក នាងបានជជែកជាមួយគ្នាទៅវិញទៅមកជាមួយនីកា។ ក្រោយពីណែនាំឈ្មោះរួចមក អ្នកគ្រូបានរើសប្រធានថ្នាក់ ដែលមានសិស្សស្រីឈ្មោះថា ឆវី ជាប្រធានទី១ វិទូជាសិស្សប្រុសប្រធានរងទី២ និងវ៉ាន់នីជាប្រធានទី៣។ រសៀលរៀបលិច ពន្លឹចនូវរស្មីក្រហមឆ្អិនឆ្អាលរបស់ព្រះអាទិត្យ ជាថេរវេលាដែលសិស្សត្រូវចាកចេញទៅផ្ទះរៀងៗ ហើយថ្ងៃដ៏មមារញឹកនេះបានធ្វើឲដានីកាមកផ្ទះទាំងនឿយហត់ ហើយតាំងរអូរអូចៗប្រាប់ម្តាយដែលនៅឯផ្ទះថា
«ម៉ែអើយ! តាំងតែពីព្រលឹមមក កូនមានអារម្មណ៍ថា ដូចជាពិបាកទាក់ទងជាមួយមិត្តរួមថ្នាក់ថ្មីរបស់កូនណាស់ ណាមួយកូនមិនស្គាល់នរណាម្នាក់ទេ»
មីងរុណបានឆ្លើយតបទៅកូនស្រីថា«មិនអីទេព្យាយាមឡើងកូន អ្វីៗនឹងល្អប្រសើរឡើង រឿងរ៉ាវដែលបានកើតឡើងជាលើកដំបូងមិនតែងតែល្អឥតខ្ចោះនោះទេ បន្តិចទៀតអ្វីៗនឹងល្អប្រសើរឡើង»។ដោយឮពាក្យលួងលោមរបស់ម្តាយ នីកាមានអារម្មណ៍ធូរស្បើយជាងមុន ហើយអ្នកទាំងពីរបានហូបអាហារពេលល្ងាចរួចក៏នាំគ្នាចូលសម្រាន្តបន្ទាប់ពីពេលនោះទៅ។
លុះព្រឹកបន្ទាប់មកនីកាចេញទៅរៀនជាធម្មតា ដោយនាងរស់នៅមិនឆ្ងាយពីសាលានាងតែងតែដើរទៅរៀនជារៀងរាល់ថ្ងៃ។នៅថ្ងៃនេះអ្នកគ្រូជីវៈចាប់ក្រុមឲសិស្សថ្នាក់ទី១២ខទាំងអស់ស្រាវជ្រាវនៅកិច្ចការដែលគាត់បានដាក់ឲតាមក្រុមនីមួយៗនឹងទុករយៈពេល៣ថ្ងៃ។ នីកា សុរិយា វិទូ វ៉ាន់នី ត្រូវបានចាប់នៅក្នុងក្រុមជាមួយគ្នានៅក្នុងការស្រៅជ្រាវនេះ។ វីទូបានប្រាប់ទៅមិត្តរួមក្រុមទាំងអស់
«ពួកយើងនឹងធ្វើកិច្ចការនេះនៅពេលរសៀលថ្ងៃសៅរិ៍ស្អែកនេះ»។ មិត្តរួមក្រុមទាំងអស់យល់ព្រមហើយតបទៅវិទូ « OK! ពួកយើងនឹងជួបជុំគ្នានៅថ្ងៃស្អែកទាំងអស់គ្នា»។
ស្អែកឡើងអ្នកទាំងបួនបានជួបជុំគ្នាហើយបានចូលរួបពិភាក្សាគ្នារហូតដល់បញ្ចប់កិច្ចការដែលគ្រូជីវៈឲដោយជោគជ័យយ៉ាងរលូន។ ពួកគេបានបំបែកគ្នា នៅពេលនុះសុរិយា បានសួរនីកាដោយទឹកមុខរីករាយថា«នីកាតើឯងទំនេរទេ?» ។ នីកាឆ្លើយតបទាំងស្ទាក់ស្ទើរថា«មិនអីទេ ខ្ញុំមានពេលទំនេរតើ ឯងមានការអីមែន?» សុរិយាបន្តឆ្លើយតបថា « បើនីកាឯងទំនេរបែបនិងហើយ ពួកយើងអាចនាំគ្នាទៅរកអីញាំ» នីកាបានប្រកែក ប៉ុន្តែសុរិយាចេះតែចង់នាំនីកា ទៅញាំអីជាមួយគ្នា« ខ្ញុំចង់ឲឯងទៅជាមួយបានជាគ្នា ហើយម្យ៉ាងទៀតឯងនិងកាន់តែសាំក្នុងការរស់នៅទីនេះផងហើយខ្ញុំអាចនាំឯងដើរកម្សាន្តជុំវិញនេះបាន ខ្ញុំនៅទីនេះយូរដែរហើយខ្ញុំស្គាល់ទីតាំងនៅទីនេះច្បាស់ជាងឯង»
«អីចឹងក៏បាន! »
»អីចឹងតោះយើង ទៅ!»
ពេលរសៀល ថ្ងែចាំងចែសនៅចំពីលើក្បាល អ្នកទាំងពីរបណ្តើរគ្នាទៅដល់ហាងកាហ្វេមួយកន្លែង
សុរិយា« អ៊ីអ្នកលក់ ខ្ញុំយកឡាតេ មួយកែវ» ចែងក់ក្បាល ហើយសួរថា«ចុះកូនស្រីខាងនុះ ញាំអី?
«ខ្ញុំយកតែទឹកកកមួយកែវមកអ៊ី»
ក្រោយពីអង្គុយញាំអី និងពិកភាក្សាគ្នាមួយសន្ទុះ សម្លេងទូរស័ព្ទនីកាបានបន្លឺឡើង
«អាយ៉ាហា៎! គ្មាទៅលើកទូរស័ព្ទមួយភ្លែតសិនណា ម៉ែគាត់តេមក»
នីកាលើកទូរស័ព្ទ ឮម្ដាយប្រាប់ថាឲទៅផ្ទះវិញព្រោះ មីងសឿន ដែលជាបងប្អូនជីដូនមួយមកលេង ។ នីកាបានលាសុរិយាត្រលប់ទៅផ្ទះវិញក្រោយពេលនោះ។
នៅពេលដែលត្រលប់មកដល់ផ្ទះ មីងសឿនឃើញក្មួយស្រីក៏ញញឹមពព្រាយ ដើរទៅឧបនីកាដោយក្តីនឹករលឹក «ក្មួយអើយ មីងនឹកក្មួយឯងណាស់ ធ្លាប់តែមានអ្នកនៅជួយលក់បង្អែមមីង តែដល់អត់ពីក្មួយទៅមីង អប្សុកណាសក្មួយ» ចា!មីងក្មួយនឹកក៏នឹកមីងណាស់ដែរ តែក្មួយគ្មានឧកាសបានទៅលេងមីងទេ ដូចមីងឃើញស្រាប់ហើយ ចាប់តាំងពីខ្ញុំឡើងថ្នាក់ទី១២មក ខ្ញុំគ្មានពេលទំនេរច្រើនទេមីង» មីងនឹងក្មួយទាំងពីរបាននិយាយត្រូវមាត់គ្នាយ៉ាងល្អូកល្អើន។
រសៀលថ្ងៃអាទិត្យ សុរិយាបាននាំនីកាទៅទិញសៀវភៅនៅបណ្ណាគារដែលមានទីតាំងមិនឆ្ងាយប៉ុន្មានពីទីនោះ។ នីការើសបានសៀវភៅពីរបីក្បាល ហើយសួរទៅសុរិយារកមើលទីតាំងដាក់សៀវភៅប្រលោមលោក
សុរិយា« បើឯងចង់រកមើលសៀភៅប្រលោមលោកឯងដើរទៅត្រង់ប្រហែលជា៦ម៉ែត្រ ហើយបត់ស្តាំបន្តិចនិងឃើញហើយ» នីកាដើរតម្រង់ទៅតាមទិសដៅដែលសុរិយាប្រាប់ តែពេលទៅដល់នីកាឃើញសៀវភៅនៅខ្ពស់ពេក ខំទើតឆោងដែរតែឆោងមិនដល់។
មួយស្រពេចនោះខ្យល់ក្តៅបក់មកវិប មានដៃសម្បុរស្រអែមមួយបានឆោងចាប់សៀវភៅដែលនីកាកំពុងទឺតយក មកឲនាងហើយនិយាយថា
«តើនាងកំពុងរកសៀវភៅនេះមេនទេ?»វិទូបានសួរទៅនីកា
កំឡុងពេលនោះ នីកាងាកទៅមើលកែវភ្នែកភ្លឺថ្លា និងទឹកមុខស្ងៀបស្ងប់បានទាក់ទាញអារម្មណ៍នីកាមួយរំពេច ពេលវេលាហាក់ឈប់ដើរនៅស្ងៀបត្រឹង។ នីកាអណ្តែតអណ្តូង ហាក់ដូចជាមនុស្សកំពុងសុបិន្តពេលថ្ងៃ វិទូកេះស្មារ នីកាថ្នម ហើយសួរថា
«មុខខ្ញុំប្រឡាក់អីមេន?» នីកាភ្ងាក់ខ្លួនព្រឺត សម្លឹងឡឹកឡក់ ភ្នែកក្រឡាប់ចុះឡើង ថ្ពាល់ឡើងក្រហមដូចប៉េងប៉ោះ។ នីកាឆ្លើយទាំងអេក អាក់ថា «គ្មានអីទេ វីទូ អរ...អរគុណ ច្រើន» នីកាចាប់យកសៀវភៅហើយដើរទៅបាត់ ទាំងមិនដឹងខ្លួនថាជ្រុះតង្កៀបចេញពីសក់។ វិទូមានការចម្លែកក្នុងចិត្តជាខ្លាំង ហើយរើសតង្កៀបដែលធ្លាក់នេះថារក្សាទុក ទុកយកទៅឲនីកានៅសប្តាហ៍ក្រោយពេលបានជួបគ្នាម្តងទៀត។
នៅរាត្រីស្ងប់ស្ងាត់វាយោផាយផាត់បក់ខ្យល់ត្រជាក់ចូលមកក្នុងបន្ទប់ មកប៉ះខ្នងវិទូត្រជាក់ស្រើតធ្វើឲចិត្តមមឹកនឹកឃើញទឹកមុខនីកាកាលពីថ្ងៃមិញ វិទូអង្គុយសើច ហើយនិយាយម្នាក់ឯង«មនុស្សស្រីអីក៏គួរឲស្រលាញ់យ៉ាងនេះណ៎ » ។
ឈានចូលមកដល់សប្តាហ៍ថ្មី នៅក្នុងបន្ទប់រៀន១២ខ សិស្សានុសិស្សមកសាលានិង រៀនសូត្រធម្មតា។ ព្រឹកនេះ ប៉ះមុខវិជ្ជាភាសាខ្មែរ ហើយលោកគ្រូបានចែកក្រុមឲសិស្សពិកភាក្សាធ្វើសំនួរ។ នីកាមិនបានចូលក្រុមជាមួយវីទូទៀតទេ តែបានប៉ះនៅក្នុងក្រុមជាមួយសុរិយាដដែល។ ក្រុមនីមួយៗចាប់ផ្តើមធ្វើកិច្ចការតាមក្រុមរៀងៗខ្លួន តែមួយសន្ទុះក្រោយមកស្រាប់តែឮសម្លេងហូរកញ្ជ្រាវមកពីតុនៅខាងក្រុមវិទូ
«អីយ៉ា! អីយ៉ា! ពីនាក់ វិទូនិង ឆវីគេស្រលាញ់គ្នាមែនហ្នឹង!?»
«ហេ៎! សមគ្នាដែរតើ»
នីកាសម្លឹងមើលទៅកាន់តុក្រុមអ្នកទាំងពីរបានឃើញគេនិយាយបង្អាប់គ្នារវាង ឆវី និងវិទូថាជាគូស្នែហ៍ ហើយឆវីញញឹមពព្រាយបិទមាត់មិនជិត។ នីកាគ្រាន់តែឮបែបនេះភ្លាម ទឹកមុខដែលស្ងប់ស្ងាត់ ប្រែទៅស្រពាប់ ស្រពោនមួយរំពេច រឿងនៅក្នុងចិត្តនាងចេះតែបំផុសមក ធ្វើឲនីកាគិតកាន់តែច្រើន។ លុះដល់ម៉ោងចុះទៅផ្ទះ វិទូឆ្លៀតឧកាសនេះយកតង្កៀបទៅឲនីកា
«នីកា! ឈប់សិន ខ្ញុំយករបស់មកឲ»
នីកាងាកមកវិទូ« មានការអី?»
វិទូសួរទៅនីកាទៀតថា«នីកាឯងមានរឿងអី ទឹកមុខមិនស្រស់បស់សស់»
«ខ្ញុំមិនបានកើតអីទេ និយាយសាច់ការមក ហៅខ្ញុំមានការអ្វី?»
វិទូគិតក្នុងចិត្តដឹងថានីកាហាក់មានការអាក់អន់ចិត្តអ្វីមួយ ហើយតបទៅវិញដោយបន្ធូរសម្លេងថា «នីកាចាំបានអត់ កាលពីសប្តាហ៍មុនដែរនីកាឯងទៅទិញសៀវភៅជាមួយកាទូច(ឈ្មោះហៅក្រៅរបស់សុរិយា)ហើយនីកាឯងហា៎ បានជ្រុះតង្កៀប »
វិទូយកតង្កៀបហុចឲនីកា«នេះ! ខ្ញុំបានរើសទុក យកមកឲនីកាឯង»
ក្រោយពីបានឮពាក្យសំដីស្រទន់របស់វិទូហើយ ចិត្តគំនិតនីកាដែលលួចប្រច័ណ្ឌគេតែម្នាក់ឯងត្រូវរលត់សាបសូន្យ ដូចភ្លើងត្រូវទឹក។
នីកាញញឹម
«អរគុណច្រើនណាស់វិទូ ខ្ញុំដើររកតង្កៀបនេះយូរហើយ មិននឹកស្មានថាវិទូឯងជាអ្នករើសបានសោះ»
អ្នកទាំងពីរញញឹមហើយដើរបណ្តើរគ្នាបណ្តើរនិងជជែកគ្នាតាមផ្លូវត្រឡប់ទៅផ្ទះ។
ចាប់តាំងពីពេលនោះមក គេតែងតែឃើញវិទូ និងនីកាស្នឹទស្នាលគ្នាជាងមុន ហើយចាប់ផ្តើមចេញទៅញាំនេះ ញាំនោះជាមួយគ្នា ថែមទាំងបណ្តើរគ្នាទៅផ្ទះជារៀងរាល់ថ្ងៃ។ ដោយខ្លួនជាមិត្តជិតស្និទរបស់នីកា សុរិយាចេះតែឆ្ងល់ថាហេតុអ្វីពីរនាក់ស្នឹទស្នាលគ្នាយ៉ាងនេះ។ ដោយហាមចិត្តដែលពោពេញទៅដោយចម្ងល់ ងឿងឆ្ងល់មិនបាន ក៏ដាច់ចិត្តទៅសួរនីកាពេលញាំបាយព្រឹកថា«នីកា! នីកាឯងនិង វិទូកំពុងទាក់ទងគ្នាមែន?»
នីកាសម្លឹងមើលទៅសុរិយាដោយទឹកមុខអៀនប្រៀន«ឯងពិតជាចង់ដឹងមេនហ៎?»
សុរិយា តបទាំងជ្រួញចិញ្ចើម«ពិតណាស់សម្លាញ់ គ្នាដេកមិនលក់ បក់មិនល្ហើយ ព្រោះតែចង់ដឹងទំនាក់ទំនងឯងទាំងពីរណា៎!»
«យ៉ាងមិច យើងទាំងពីរកំពុងទាក់ទងគ្នា មានចម្ងល់អីទៀតអត់»
ឆវី ដែរអង្គុយផឹកទឹកនៅក្បែរនោះព្រួសទឹកឆ្វាចដូចប្រមោយដំរី ចំកណ្តាលមុខសុរិយាគ្នាកំពុងហារមាត់ចុកបាយ។ (សម្លេងសិស្សសើចព្រោងព្រាត)
ឆវីសួរទាំងច្របូកច្របល់«ឯងនិយាយថាមិច អម្បាញមិញនេះ!?»
«គេទាក់ទងគ្នាជាមួយវិទូ ហើយឯងក៏ស្លន់ស្លោម្លេះ នាងមិនចេះមើលទេអី ថាខ្ញុំអង្គុយក្បែរនេះ សើមអាវខ្ញុំអស់ហើយ ពុទ្ធោអើយ!» សុរិយាបាននិយាយទាំងមុខស្អុយទៅកាន់ឆវី។
ឆវី«អូរព្រះអើយ ឲខ្ញុំសុំទោស ខ្ញុំពិតជាគ្មានចេតនាទេ កាទូច! មកនេះមកខ្ញុំជូតអោយ »
រំពេចនោះសំលេងទូរស័ព្ទរោនិ៍បន្លឺឡើង(រីងៗៗ ៗៗ)ពីកាតាបរបស់សុរិយា។
សុរិយាទទួលទូរស័ព្ទស្រាប់តែឮសម្លេងក្តុកក្ដួលនិយាយទាំងញ័រញ័រ ពីមីងស្រីថា«កាទូចអើយឪក្មួយឯង បានគ្រោះថ្នាក់ចរាចរណ៍ រងរបួសធ្ងន់ណាស់ ឮថាបែកក្បាល ឥឡូវកំពុងតែបញ្ចូនទៅមន្ទីរពេទ្យសង្គ្រោះបន្ទាន់»
សុរិយាភ្លាំងស្មារតី ធ្លាក់ទូរស័ព្ទចេញពីដៃ ហើយធ្វើដំណើរទៅមន្ទីរពេទ្យទាំងទឹកមុខភ័យតក់ស្លុតយ៉ាងប្រញាប់ប្រញាល់ តែក្រោយពេលទៅដល់មន្ទីរពេទ្យ ម្តាយបានប្រាប់ថា ឪពុករបស់ខ្លួនលាចាកលោកទៅហើយ ក៏ចាប់យំខ្សុកខ្សួលអួលណែនក្នុងទ្រូងរកពាក្យនិយាយមិនចេញ រហូតដល់សន្លប់បាត់ស្មារតី។ មិត្តឯទៀតបានដឹងពីដំណឹងអំពីដំណឹងដ៏សោកសៅនេះ ក៏បាននាំគ្នាទៅចូលរួមរំលែកទុក្ខក្នុងពិធីបុណ្យសពរបស់អ៊ំប្រុស។
កន្លងផុតទៅជាងមួយអាទិត្យក្រោយពីពិធីបុណ្យសព្វរបស់ឪពុកសុរិយាមក គេលែងបានឃើញសុរិយាទៅសាលារៀនដូចរាល់ដងទៀតហើយ មិត្តរួមថ្នាក់ទាំងអស់មានការព្រួយបារម្មណ៍ជាខ្លាំងដោយសារតែពេលវេលាប្រឡងថ្នាក់ជាតិកំពុងខិតជិតមកដល់។ ឆវីដែលជាប្រធានថ្នាក់ បានបបួលមិត្តរួមថ្នាក់ទៅសួរសុខទុក្ខសុរិយានៅឯផ្ទះតែម្តង ព្រោះខ្លាចសុរិយាមានបញ្ហាផ្ទាល់ខ្លួនអ្វីមួយ ដែលលាក់ទុកមិនឲអ្នកណាដឹង។
ពេលទៅដល់ផ្ទះសុរិយា មិត្តគ្រប់គ្នាបាននាំមកជាមួយផ្លែឈើ និងរបស់ញាំបន្ទិចបន្ទួចដល់សុរិយានិង ម្តាយនាង
ឆវីបានសួរទៅកាន់សុរិយា«កាទូច ឯងមានរឿងអីមែនទេ បានជាមិនទៅសាលាប៉ុន្មានថ្ងៃនេះ? »
សុរិយាឆ្លើយតបទាំងទឹកមុខស្រពាប់ស្រពោន«អរគុណច្រើនណាស់មិត្តទាំងគ្នា ខ្ញុំមិនមានបញ្ហាអីនោះទេ តែខ្ញុំគិតថានិងឈប់រៀនហើយព្រោះគ្រួសារខ្ញុំគ្មានលទ្ធិភាពឲខ្ញុំរៀនបន្តនោះទេ»។
«អត់ទេនីកា កុំគិតអីចឹងអី នៅសល់តែ១ត្រីមាសទៀតយើងនិងត្រូវប្រឡងបាក់ឌុបហើយ»
«ពិតមែនហើយ នីកានិយាយត្រូវណាស់ នៅពេលមិនយូរទៀតទេ ពួកយើងសុំឲឯងនៅបន្តការសិក្សាណា៎! មិនថាជីវភាពឯងជួបបញ្ហាយ៉ាងណាក៏ដោយ ពួកយើងនិងស្មាក់ចិត្តជួយឯង ដើម្បើឲបានទៅប្រឡងបាក់ឌុបជាមួយពួកយើង»
មិត្តម្នាក់ទៀតបន្តនិយាយ«ហ្នឹងហើយៗ!! ឯងរៀនពូកែណាស់ ឯងនឹងប្រឡងជាប់ជាមិនខាន»
សុរិយា ពេលបានឮនូវពាក្យសម្តីលួងលោមរបស់មិត្តរួបថ្នាក់ខ្លួន មានចិត្តរំភើប និងសប្បាយរីករាយយ៉ាងខ្លាំង រហូតដល់ហូរទឹកភ្នែករលីងរលោង។
ឆវីស្មាក់ចិត្តអំពាវនាវដល់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សទាំងអស់ឲចូលរួមឧបត្ថម្ភទំនុកបម្រុងសុរិយារហូតដល់ពេលប្រឡងបាក់ឌុប។ ពេលវេលាចេះតែបន្តទៅមុខ មិត្តទាំងអស់បានខិតខំរៀនសូត្ររហូតដល់ប្រឡងជាប់បាក់ឌុប។
(សម្លេងទូរស័ព្ទបន្លឺឡើង) «នីកា អូនឯងកាលណាមក មិត្តភក្កិយើងបានមកដល់អស់ហើយ »(វិទូកំពុងនិយាយទូរស័ព្ទហៅនីកាឲទៅដើរលេងជាមួយគ្នាក្នុងឧកាសនៃពិធីបុណ្យអ៊ុំទូក អកអំបុកសំពះព្រះខែ)
«ចា៎បង ខ្ញុំទៅដល់ឥឡូវហើយ អម្បាញមិញនេះស្ទះចរាចរណ៍ណាស់ »
»ប្រញាប់ឡើងចឹង គ្នាយើងនៅចាំ»
មិនយូរប៉ុន្មាននីកាបានដើរទៅដល់ តាមកន្លែងដែលបានណាត់ជួប។ គេឃើញមានមនុស្សច្រើនកុះករ សម្លេងអូរអរ មានទាំងក្មេង ចាស់ ប្រុសស្រីមកដើរកម្សាន្តក្នុងពេលរាត្រី ដែលមាន ល្បែងលេងកម្សាន្ត រួមទាំងមានការលក់តាំងពិព័រណ៍ មានកន្លែងលក់អាហារឆ្ងាញ់ៗ ប្រហើរក្លិនឈ្ងុយឈ្ងុបពេញទីផ្សារ។
ការនេះបានធ្វើឲមិត្តទាំងអស់គ្នាមានភាពសប្បាយរីករាយជាខ្លាំង កំឡុងពេលនោះសម្លេងកាំជ្រួចបានបន្លឺឡើងទៅលើអាកាស បញ្ចេញនូវពន្លឺដ៏ស្រស់ត្រកាលអមជាមួយព្រះចន្ទពេញបូណ៌មី។ ពួកគេទាំងអស់គ្នាបានចំណាយពេលវេលានរីករាយជាមួយនឹងទិដ្ឋភាពដ៏ស្រស់បំព្រង និងមានតម្លៃដែលគ្នានថ្ងៃអាចបំភ្លេចបាន។
Subscribe to:
Post Comments (Atom)
No comments:
Post a Comment