ចន្ទគ្រាស និង សូរ្យគ្រាស

 

ចន្ទគ្រាស និង សូរ្យគ្រាស

1 ចលនាផែនដីដីក្នុងលំហរ

          ផែនដីគឺជាភពមួយដែលមានចលនាថេរ។ ភពនួយនេះវាមានចលនា 2 គឺ ៖

1 ចលនារង្វិលខ្ញាល់ គឺជាចលនាដែលភពផែនវិលជុំវិញអក្ស័ខ្លួនឯង។

ចលនារង្វិលខ្ញាល់


2 ចលនារង្វិលជុំ ៖ គឺជាចលនាដែលភពផែនដីធ្វើដំណើរវិលជុំវិញព្រះអាទិត្យ ។

ចលនារង្វិលជុំ


          Ë       ចលនាដែលផែនដីវិលជុំព្រះអាទិត្យនេះគឺបង្កើតឲ្យមាន ជារដូវផ្សេងៗ ដូចជា៖

    Eនិទាឃរដូវ ៖ រដូវក្តៅ

    Eវស្សាន្តរដូវ ៖ រដូវវស្សា

    Eសទរដូវ ៖ រដូវរំហើយ

    Eសិរសិររដូវ ៖ រដូវរងារ

          ដំណើរដែលផែនដីវិលជុំវិញព្រះអាទិត្យមិនត្រឹមតែបង្កើតឲ្យមាន ពេលថ្ងៃ និង យប់ ហើយនិង មានរដូវផ្សេងៗ ប៉ុណ្ណោះនោះទេ គឺ ថែមទាំងបង្កើតឲ្យមាន បាតុភូត គ្រាស

        បាតុភូតគ្រាស ៖ គឺជាការចោលស្រម៉ោលរបស់អង្គមួយ ទៅលើអង្គមួយទៀត ។ 

        បាតុភូតគ្រាសមាន2 គឺ ៖ចន្ទគ្រាស និង សូរ្យគ្រាស ផងដែរ។

          ក. ចន្ទគ្រាស ៖ គឺជាដំណើរដែលផែនដីស្ថិតនៅចន្លោះកណ្តាល រវាងព្រះអាទិត្យ និង ព្រះចន្ទ ។ 

(អង្គទាំងបីនេះគឺ ស្ថិតនៅលើផ្លង់តែមួយ ពោលគឺ រត់ត្រង់គ្នា) បាតុភូតនេះគឺកើតឡើងនៅពេលយប់ ជាធម្មតានៅពេលដែលអង្គទាំង3 រត់ត្រង់គ្នា នៅលើផ្លង់តែមួយ មាន ព្រះអាទិត្យ ផែនដី ព្រះចន្ទ ក្នុងចំណោមអង្គទាំងបីនេះមានតែព្រះអាទិត្យទេ ដែលជាអង្គមានពន្លឺ ។ ផែនដី និង ព្រះចន្ទ ជាអង្គទទួលពន្លឺ

ចន្ទគ្រាស


ជាធម្មតានៅយប់ថ្ងៃ 15 កើត ព្រះចន្ទគឺភ្លឺ ពេញវង់(ពេញបូរមីណ៍) ។ ក៏ប៉ុន្តែនៅពេលណាមួយដែលព្រះចន្ទធ្វើដំណើរធ្លាក់ចូលទៅក្នុងស្រម៉ោលរបស់ផែនដី នោះគឺមិនអាចឲ្យព្រះចន្ទភ្លឺ ពេញវង់បានទេ វាបណ្តាលឲ្យ ងងឹត ផ្នែកខ្លះ អាច ងងឹតមួយចំនិត មួយចំហៀង ទៅតាមរាងនៃផែនដី ឬ អាចងងឹតទាំងមូល ក៏មាន (ក្នុងរយះពេល វែង ឬ ខ្លី) ។ ត្រង់ការដែរងងឹតនេះហើយដែលគេហៅថា ចន្ទគ្រាស ឬ ចាស់បុរាណ តែងហៅថា ខែរា

          

តាមធម្មតាព្រះចន្ទតែងធ្វើដំណើរវិលជុំវិញផែនដីក្នុងរយះពេល 28​ ថ្ងៃ​ ។ ក៏ប៉ុន្តែបាតុភូតចន្ទគ្រាសគឺមិនអាចកើតមានជារៀងរាល់ខែនោះទេ (បើយើងគិតថា 28 ថ្ងៃគឺជិតស្មើរ1ខែ) ។ ក្នុងមួយឆ្នាំដែលមាន រយះពេល 365 ថ្ងៃ និង 6 ម៉ោង បាតុភូតចន្ទគ្រាស អាចកើតមាន 2-3 ដង ប៉ុណ្ណោះ ។

          ខ. សូរ្យគ្រាស ៖ គឺជាដំណើរដែលព្រះចន្ទស្ថិតនៅចន្លោះកណ្តាល រវាងព្រះអាទិត្យ និង ផែនដី ។


    

(អង្គទាំងបីនេះគឺ ស្ថិតនៅលើផ្លង់តែមួយ ពោលគឺ រត់ត្រង់គ្នា) បាតុភូតនេះគឺកើតឡើងនៅពេលថ្ងៃ ជាធម្មតានៅពេលដែលអង្គទាំង3 រត់ត្រង់គ្នា នៅលើផ្លង់តែមួយ មាន ព្រះអាទិត្យ ផែនដី ព្រះចន្ទ ក្នុងចំណោមអង្គទាំងបីនេះមានតែព្រះអាទិត្យទេ ដែលជាអង្គមានពន្លឺ ។ ផែនដី និង ព្រះចន្ទ ជាអង្គទទួលពន្លឺ

រូបភាពសូរ្យគ្រាស


ជាធម្មតា ព្រះចន្ទគឹមានទំហំតូចជាងផែនដី ដូច្នោះហើយទោះបី ជាព្រះចន្ទនៅចំណ្តាល ឬ នៅខាងមុខជាអ្នកទទួលពន្លឺបានមុនផែនដីក៏ពិតមែន ក៏ស្រម៉ោលរបស់ព្រចន្ទមិនអាចធ្វើឲ្យ ផ្ទៃផែនដីទាំងមូល ងងឹតបានដែរ គឺជា ងងឹត តែផ្នែកខ្លះប៉ុណ្ណោះ ។ ក៏ព្រោះតែទំហំនៃស្រម៉ោលរបស់ព្រះចន្ទ តូចជាងផែនដី ដូចនេះហើយផ្នែកពាក់កណ្តាលនៃផែនដី ដែលទទួលបានពន្លឺពីព្រះអាទិត្យវាជាពេលថ្ងៃនោះ គឺអាច ងងឹតទាំងថ្ងៃ ពីព្រោះដោយសារស្រម៉ោលដែលចោលពីព្រះចន្ទទៅ ចំត្រង់តំបន់ណា ធ្វើឲ្យតំបន់នោះងងឹតទាំងថ្ងៃ ហៅថាបាតុភូត សូរ្យគ្រាស ។ (ក្នុងរយះពេលងងឹត វែង ឬ ខ្លី អាស្រ័យលើចលនារង្វិលខ្ញាល់របស់ផែនដី) 

          តាមធម្មតាព្រះចន្ទតែងធ្វើដំណើរវិលជុំវិញផែនដីក្នុងរយះពេល 28​ ថ្ងៃ​ ។ ក៏ប៉ុន្តែបាតុភូតសូរ្យគ្រាសគឺមិនអាចកើតមានជារៀងរាល់ខែនោះទេ (បើយើងគិតថា 28 ថ្ងៃគឺជិតស្មើរ1ខែ) ។ ក្នុងមួយឆ្នាំដែលមាន រយះពេល 365 ថ្ងៃ និង 6 ម៉ោង បាតុភូតគ្រាសគ្រាស អាចកើតមាន 10 ឆ្នាំ ទៅ 20 ឆ្នាំបានកើតម្តង។ វាងស្រ័យទៅលើចលនាក្នុងគន្លងរបស់ផែន និង ចលនាក្នុងគន្លងរបស់ព្រះចន្ទ។

          បាតុភូតនេះមិនកើតមានជារៀងរាល់ខែពីព្រោះចលនាក្នុងគន្លងរបស់ព្រះចន្ទទ្រេត 5° ។


មូលហេតុដែលសូរ្យមិនអាចកើតឡើងរាល់ខែ

No comments:

Post a Comment

new 2